ថែទាំជម្ងឺទឹកនោមផ្អែម
ការចូលរួមក្នុងកម្មវិធីថែរក្សា និង ថៃទាំជំងឺទឹកនោមផ្អែមសម្រាប់អ្នក
អ្នកជំងឺទឹកនោមផ្អែម មានតម្រូវការដែលចាំបាច់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងការប្រែប្រួលជាតិស្ករ, គ្រប់គ្រងការប្រើថ្នាំ, ការត្រួតពិនិត្យរបបអាហារ, តម្រូវឲ្យមានការធ្វើតេស្តនិងការជួបគ្រូពេទ្យជំនាញជាប្រចាំ។ ដូច្នេះកម្មវិធីចូលរួមការថែទាំជំងឺទឹកនោមផ្អែម ដើម្បីដោះស្រាយនូវតម្រូវការជំងឺទឹកនោមផ្អែមរបស់អ្នក ដែលអាចជួយអ្នកបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
កម្មវិធីថែរក្សា និង ថៃទាំជំងឺទឹកនោមផ្អែម អាចជួយផ្តល់ចម្លើយជូនអ្នកនូវចម្ងល់ជាច្រើនដូចជា ៖ ពេលណាត្រូវធ្វើតេស្ត និង ត្រូវធ្វើតេស្តអ្វីខ្លះ, តើអាហារអ្វីខ្លះដែលអ្នកតម និង អាហារអ្វីដែលអ្នកគួរបរិភោគ, តើអ្នកគួរធ្វើដំណើរតែម្នាក់ឯងនៅពេលយប់ទេ, តើអ្នកអាចកំណត់រោគសញ្ញា ការប្រែប្រួលសភាពក្នុងខ្លួនអ្នក តើអ្នកគួរហាត់ប្រាណរបៀបម៉េច ហើយនិងថាតើកូនៗរបស់អ្នកអាចប្រឈមមុខនឹងជំងឺនេះដែរទេ និង បញ្ហាជាច្រើនទៀត...៕
រក្សាសិទ្ធគ្រប់យ៉ាង © 2016 មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប៊ីយូប៊ីឃីន .Web Design : CITA