មន្ទីរពិ​សោធន៍​វេជ្ជសាស្រ្ត ប៊ីយូប៊ីឃីន​​
Biobykhin Medical Analysis Laboratory

សេវាកម្មលឿន


ការផ្តល់សេវាកម្មល្អឥតខ្ចោះ, គុណភាពនៃលទ្ធផល, ភាពស្ទាត់ជំនាញនិងតម្លៃសមរម្យ​​ ដើម្បីបំពេញតាមការរំពឹងទុករបស់អតិថិជន ទាំងអស់នេះរួមមាន សេវាបូមឈាម​ដល់ផ្ទះ ​​និងការ​​ប្រមូលឈាមពីបណ្តា​បន្ទប់ពិគ្រោះ គ្លីនិក និង​មន្ទីរពេទ្យ ក្នុងរយៈ​ពេលតែ ១៥ ទៅ ៣០ នាទី នៅគ្រប់ទីកន្លែក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ៈ៣០ នាទី ព្រឹក ដល់ម៉ោង ៥ៈ៣០​ នាទី​ ល្ងាច រៀងរាល់ថ្ងៃ និង​ផ្តល់​លទ្ធផលបន្ទាប់ពីរយៈពេល ២​ ទៅ ៤ ម៉ោង ជាច្បាប់បោះពុម្ព ផ្ញើរអ៊ីម៉េល និង​មើល​លទ្ធផលរបស់​អ្នក​បាន​គ្រប់​ពេល​លើអ៊ុនធឺណិតតាម​វេបសាយ www.biobykhin.com ។ មន្ទីរពិសោធន៍របស់យើងមានគោលបំណង ​ឲ្យមានការទទួលស្គាល់ជាអន្តរជាតិ​ តាមស្តង់ដារ ISO 15189 នាពេលអនាគតផងដែរ។ ប៉ុន្តែឥឡូវ​នេះយើងកំពង់ព្យាយាម​ឲ្យមានស្តង់ដារ ប៊ីយូរ៉ាដ BIORAD អន្តរជាតិនូវអ្វីដែលយើង​បាននិងកំពង់ដំណើរការសព្វថ្ងៃនេះ។​